និស្សិតថ្នាក់ឯកទេសសុខាភិបាល ចំណាត់ថ្នាក់លេខ ១ ចំនួន ៣៩ នាក់ ទទួលអាហារូបករណ៍ពីសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ

តាមទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ល្ងាចថ្ងៃ ទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ និស្សិតចំនួន ៣៩ នាក់ ថ្នាក់​ឯក​ទេស​នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាប់ចំណាត់ថ្នាក់លេខ ១ ហើយ​ដែលត្រូវ​រៀន​​ក្នុងឆ្នាំ​សិក្សា ២០១៥ ដល់ ២០១៨ និងឆ្នាំសិក្សា ២០១៦ ដល់ ២០១៩ ត្រូវបានសម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ ផ្តល់អាហារូបករណ៍ ក្នុងម្នាក់ៗ ៣០០០ ដុល្លារសហរដ្ឋអាមេរិក។ សម្តេច​តេជោ សរសេរថា នៅចំពោះមុខ កម្ពុជាយើងមានឯកទេស ២០ ដែលជាតម្រូវការរបស់ប្រទេស។ ដូច្នេះ សូមក្មួយៗ ខិតខំសិក្សាឲ្យបានល្អ។ សម្តេចតេជោ និងភរិយា សង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាល​របស់និស្សិតទាំងអស់ នឹងបានធូរស្រាលមួយកម្រិតពីការព្រួយបារម្ភក្នុងការរកថវិកាបង់ថ្លៃសាលា។ សម្តេច​តេជោ បានដាស់តឿន អោយនិស្សិតទាំងអស់ ចៀសឲ្យឆ្ងាយពីល្បែងពាលាអាវ៉ាសែ និងអំពើ​អបាយ​មុខគ្រប់យ៉ាង ដើម្បីការសិក្សា និងអនាគត។ សម្តេចតេជោ បានធ្វើការប្រៀបធៀបថា … Continue reading និស្សិតថ្នាក់ឯកទេសសុខាភិបាល ចំណាត់ថ្នាក់លេខ ១ ចំនួន ៣៩ នាក់ ទទួលអាហារូបករណ៍ពីសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ